កម្មវិធី

សូមទំនាក់ទំនងមកយើងខ្ញុំដោយផ្ទាល់ ប្រសិនបើអ្នកចាប់អារម្មណ៍ និងចង់ដឹងបន្ថែមសេវារបស់អង្គការមជ្ឈមណ្ឌលធនធានស្រ្តី៖

មណ្ឌលប្រឹក្សាយោបល់

មណ្ឌលយើងខ្ញុំផ្តល់ជូនសេវាគាំទ្រផ្លូវចិត្ត ការប្រឹក្សាយោបល់ និងមានសេវាកម្មបញ្ចូនទៅកាន់សេវានានាដោយមិនគិតថ្លៃ។

អ្នកដែលអាចចូលរួម:
ស្រ្តីទាំអស់ដែលមានការណាត់ជួបទុកជាមុន និង គ្មានការណាត់ជួបជាមុន។

ហេតុអ្វីការចូលរួមវគ្គអប់រំនេះមានសារៈសំខាន់ៈ
ការផ្តល់អោយស្រ្តី និងយុវតីមានចំនេះដឹង និងទទួលបាននូវព័ត៌មានជាវិធីសាស្រ្តដែលមានប្រសិទ្ធិភាពបំផុតនៃការផ្តល់សិទ្ធិអំណាចដល់ស្រ្តី។ យើងផ្តល់ទីកន្លែងដែលមានសុវត្ថិភាពចំពោះពួកគាត់ និងក្រុមគ្រួសារ របស់ពួកគាត់ដែលត្រូវការជំនួយ អាចសួរសំនួរផ្សេងៗ និងការបញ្ជូនទៅទទួលសេវានានាសេវាដែលមានស្រាប់ស្រ្តីក្នុងខេត្តសៀមរាប។

វគ្គពិភាក្សារបស់អាណាព្យាបាលពីការចិញ្ចឹមនិងអប់រំកូន

ឪពុកម្តាយចូលរួមដើម្បីពិភាក្សាពីរបៀបបង្កើតទំនាក់ទំនងប្រកបដោយសុវត្តិភាព និងរបៀបនិយាយទៅកាន់កូនៗរបស់ពួកគាត់។ វគ្គពិភាក្សានេះនឹងជជែកអំពីប្រធានបទផ្សេងៗដូចជា ការចិញ្ចឹម និងការអភិវឌ្ឍន៍ វិន័យសម្រាប់កុមារ ការគ្រប់គ្រងកំហឹង និងសារៈសំខាន់នៃការលេងរបស់កុមារនិង មនោសច្ចេតនា។

អ្នកដែលអាចចូលរួម:
ឪពុកម្តាយគ្រប់រូប រួមបញ្ចូលទាំងបុគ្គលដែលត្រៀមខ្លួនជាឪពុកម្តាយ អាចចូលរួមទាំងពីរនាក់ ឬក៏មកតែម្នាក់ក៍បាន។

ហេតុអ្វីការចូលរួមវគ្គអប់រំនេះមានសារៈសំខាន់ៈ
វាស្ថិតនៅលើការសំរេចចិត្តរបស់ឪពុកម្តាយដែលចង់អោយអនាគតរបស់កូនៗពួកគេបានប្រសើរ។ អ្នកចូលរួមវគ្គដែលបញ្ចប់វគ្គបានបញ្ចេញមតិអំពីស្ថានភាពក្នុងប្រទេសកម្ពុជាថា “ ពីមុនខ្ញុំធ្លាប់គិតថាៈ កូនស្រីមិនត្រូវបានអនុញ្ញាតឱ្យទៅសិក្សានោះទេ ។ មនុស្សជាច្រើនគិតថាៈ ការសិក្សាគឺគ្មានប្រយោជន៍ចំពោះក្មេងស្រីទេ ។ តែឥឡូវខ្ញុំមានអារម្មណ៍ថាខ្ញុំមានមោនៈភាព។ ”

វគ្គអប់រំផ្នែកការគ្រប់គ្រងថវិកា

វគ្គអប់រំនេះផ្តល់ជូនស្រ្តីនៅជំនាញនៃការគ្រប់គ្រងសាច់ប្រាក់ ដែលអាចមានឥទ្ធិពលខ្លាំងដល់គ្រួសារ និងអាជីវកម្ម របស់ពួកគេ ។ មានរួមបញ្ចូលទាំង ការធ្វើផែនការចំណាយ របៀបនៃការកំណត់ការចំណាយចំបាច់ តាមដានការចំណាយ របៀបនៃការសន្សំប្រាក់ និងការរៀបចំផែនការ សម្រាប់ការសង្គ្រោះបន្ទាន់ ឬ ហានិភ័យផ្សេងៗ ។
សិក្ខាសាលានេះសហការណ៍ជាមួយដៃគូរបស់យើងនៅ Heinrich Böll Stiftung e.V

អ្នកដែលអាចចូលរួម:
ស្រ្តីដែលធ្វើការមានប្រាក់ចំនូលមិនទៀងទាត់ មិនទទួលបានអត្ថប្រយោជន៍ផ្សេងៗពីការងារ មិនទទួលបានអត្ថប្រយោជន៍ពីការថែទាំសុខភាព ឬ មិនមានស្ថេរភាពចំនូល។

ហេតុអ្វីការចូលរួមវគ្គអប់រំនេះមានសារៈសំខាន់ៈ
ស្រ្តីកម្ពុជាជាច្រើនចំនេះដឹងនៅមានកំរិត ជាពិសេសទំនុកចិត្ត និងជំនាញក្នុងបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្តុ។ ដូច្នេះចំនេះដឹងការគ្រប់គ្រងថវិកាមិនគ្រាន់តែជួយបង្កើនអោយស្ត្រីកម្ពុជាមានអំណាចក្នុងការធ្វើសេចក្តីសំរេចចិត្តប្រកបដោយភាពស្ទាត់ជំនាញក្នុងគ្រួសារប៉ុណ្ណោះទេ (មានន័យថាពួកគេនឹងមិនចាំបាច់ពឹងផ្អែកលើប្តីរបស់គេតែម្យ៉ាងទេ) ហើយចំនេះដឹងទាំងអស់នេះអាចជួយបង្កើនសមត្ថភាពពួកគេដើម្បីអាចបន្តក្នុងការជួយសហគមន៏ផងដែរ។

វគ្គអប់រំផ្នែកសុខភាពស្រ្តី

វគ្គនេះគឺជួយស្រ្តីអោយយល់ដឹងអំពីព័ត៌មានសំខាន់ៗ នៃរូបរាងកាយរបស់ពួកគេ ។ ប្រធានបទរួមមាន ការរៀបចំផែនការក្នុងគ្រួសារ ការពន្យាកំណើត ការមានផ្ទៃពោះ ការថែទាំខ្លួនមុននិងក្រោយពេលសំរាលកូន
ការរំលូតកូនដោយគ្មានគ្រោះថ្នាក់ ផ្នែកនៃរាងកាយរបស់មនុស្ស អាហាររូបត្ថម្ភ ការរួមភេទប្រកបដោយសុវត្តិភាព និងការការពារការឆ្លងជំងឺកាមរោគ។

អ្នកដែលអាចចូលរួម:
ស្រ្តីនិងក្មេងស្រីគ្រប់វ័យ

ហេតុអ្វីការចូលរួមវគ្គអប់រំនេះមានសារៈសំខាន់ៈ
ការផ្តល់សិទ្ធិអំណាចមានន័យថាការស្គាល់ច្បាស់អំពីរាងកាយរបស់ខ្លួនឯង និងការធ្វើសេចក្តីសំរេចចិត្តក្នុងជម្រើសអ្វីមួយ។ កាខ្វះខាតចំនេះដឹងទាក់ទងបញ្ហាសុខភាពបន្តពូជ បញ្ហាសុខភាពទូទៅក្នុងប្រទេសកម្ពុជា អាចនាំមកនៅស្ថានភាពអន្តរាយន៍ក្នុងសង្គម។

វគ្គអប់រំស្តីអំពីសិទ្ធិរបស់ស្រ្តី និង យេឌ័ន

វគ្គនេះជាវគ្គដែលផ្តល់ឱកាស អោយបុរសនិងស្ត្រី យល់ដឹងអំពី បញ្ហាអំពើហិង្សាក្នុងគ្រួសារ និងផលប៉ះពាល់របស់វា ក៏ដូចជាសមភាពយេនឌ័រ។ មានរួមបញ្ចូលទាំងច្បាប់អាពាហ៍ពិពាហ៍ ការលែងលះ សិទ្ធិចិញ្ចឹមកូន និងអចលនទ្រព្យជាដើម។

អ្នកដែលអាចចូលរួម:
បុរសនិងស្ត្រី។

ហេតុអ្វីការចូលរួមវគ្គអប់រំនេះមានសារៈសំខាន់ៈ
ស្រ្តីកម្ពុជាគួរតែដឹងអំពីសិទ្ធិរបស់ពួកគេ និងដំណើរការផ្សេងៗដែលអាចប្រាកដថាពួកគេទទួលបានការគោរពសិទ្ធិ។ អំពើហិង្សាក្នុងគ្រួសារ បានក្លាយជារឿងធម្មតាក្នុងប្រទេសកម្ពុជា ហើយកម្មវិធីច្បាប់របស់យើងផ្តោតយ៉ាងខ្លាំងទៅលើសិទ្ធិដែលទាក់ទងទៅនឹង ការទទួលបានទីកន្លែងដែលមានសុវត្ថិភាពមួយប្រសិនបើមានការចាំបាច់ជាងនេះ គួរតែទទួលបានការលែងលះមួយដោយយុត្តិធម៌។

វគ្គអប់រំផ្នែកប្រពន្ធ័ផ្សព្វផ្សាយចំរុះ

វគ្គអប់រំនេះនិងបង្កើតឡើងវិញនាពេលបច្ចុប្បន្ននេះ។

វគ្គអប់រំក្នុងសាលារៀន

យើងមានដៃគូរជាមួយនឹងសាលាអនុវិទ្យាល័យវត្តចក ដែលមានទីតាំងក្នុងខេត្តសៀមរាប ដើម្បីផ្តល់វគ្គអប់រំ ដល់សិស្សានុសិស្សអំពីឥទ្ធិពល និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង ដែលក្នុងនោះរួមបញ្ចូលទាំងការដាក់គំនាបពីមិត្តភ័ក្រ្ត ការប្រើអំពើហឹង្សារក្នុងគ្រួសារ តួនាទីយេនឌ័រ និងការរំពឹងទុក្ខក្នុងសង្គម។

អ្នកដែលអាចចូលរួម:
យុវជន និង យុវនារីកំរិតថ្នាក់ទី ៨ និង ៩

ហេតុអ្វីការចូលរួមវគ្គអប់រំនេះមានសារៈសំខាន់ៈ
ការអប់រំ និងការការផ្តល់សិទ្ធិអំណាចដល់យុវជនកម្ពុជាអោយយល់ដឹងអំពីបញ្ហាសុខភាពផ្លូវភេទ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយទំនួលខុសត្រូវ និងតួនាទីយេនឌ័រជួយអោយពួកគេចេះគោរពស្ត្រីនឹងរស់នៅចេះគោរពសិទ្ធស្មើគ្នា ។

វគ្គអប់រំនៅតាមភូមិ

ការធ្វើការជាមួយភូមិ ឃុំ​ គឺយើងផ្តល់នូវវគ្គអប់រំក្រៅប្រព័ន្ធនៅក្នុងសហគមន៍ដោយផ្អែកលើតម្រូវការរបស់សហគមន៏។ ក្នុងប្រធានបទរួមមាន ចំណាកស្រុកដោយសុវត្តិភាព អំពើហិង្សាក្នុងគ្រួសារ គ្រឿងស្រវឹង សុខភាពស្រ្តី អប់រំអាណាព្យាបាល ( ការអប់រំកូនដោយភាពវិជ្ជមាន) តួនាទីហេនឌ័រ(​សមភាពយេនឌ័រ និងសមធម៌យេនឌ័រ) និង​វគ្កគ្រប់គ្រងថវិការ។

ប្រធានបទទាំងអស់នេះ ត្រូវបានជ្រើសរើសដោយផ្អែកលើការធ្វើតម្រូវការរបស់សហគមន៍។ ពត៌មានទំាងនេះបានដោយឆ្លងកាត់ការស្រាវជ្រាវពិសហគមន៍។

អ្នកដែលអាចចូលរួម៖សមាជិកក្នុងភូមិ ដែលបានជ្រើសរើសដោយ មេឃុំ​ ឬមេភូមិ។

ហេតុអ្វីការចូលរួមវគ្គអប់រំនេះមានសារៈសំខាន់៖ការអប់រំក្នុងសហគមន៍ គឺជារឿងដែលល្អ ដើម្បីបង្កើនការគាំទ្ររបស់មជ្ឈមណ្ឌលយើង​ និងអ្នកតំនាងដឹកនាំសហគមន៍ និងអាណាព្យាបាល។ ជាពិសេសម្តាយ ដែលគំរូល្អដល់កូនៗ។