ខ្ញុំស្រម៉ៃចង់ក្លាយជាពេទ្យឆ្មប់មួយរូប


ខ្ញុំស្រម៉ៃចង់ក្លាយជាពេទ្យឆ្មប់មួយរូប

ក្តីស្រម៉ៃនេះបានកើតឡើងរយះពេល​មួយឆ្នាំកន្លងទៅហើយ​ ខណៈពេលដែលខ្ញុំបានទៅចូលរួមសិក្ខាសាលាមួយស្តីអំពី មនុស្សនិងភាពជាអ្នកដឹកនាំ នៅទីក្រុងភ្នំពេញ។ នៅទីនោះខ្ញុំបានជួបស្រ្តីម្នាក់ឈ្មោះ រ៉ូបីន លីម គាត់ជាពេទ្យឆ្មបម្នាក់ និងជាអ្នករកជំនួយម្នាក់នៅ យ៉ាយ៉ាសាន ប៊ូមី ស៊ីហាត​ (មូលនិធិកសុខភាពមាតាពិភពលោក) គ្លីនិកសុខភាព។

រ៉ូបីន បានជួយស្ត្រីក្រីក្ររាប់ពាន់នាក់ក្នុងប្រទេសឥណ្ឌាហើយទទួលបានលទ្ធផលល្អក្នុងការថែទាំផ្ទៃពោះមុន និងក្រោយសំរាល។ ភ្លាមៗនោះដែរបានធ្វើអោយខ្ញុំដឹងថាខ្ញុំក៏ចង់ធ្វើរឿងបែបនេះដែរ ចំពោះស្ត្រីកម្ពុជា។

ខ្ញុំចង់បើកគ្លីនិកពេទ្យឆ្មបមួយកន្លែង ហើយមិនគិតលុយចំពោះស្ត្រីក្រីក្រនៅក្នុងប្រទេសរបស់ខ្ញុំ ដែលពួកគាត់មិនទាន់មានភាពក្លាហានទៅជួបពេទ្យ​ ឬក៏គ្មានលទ្ធភាពទៅមន្ទីរពេទ្យ។ ម៉្យាងវិញទៀត មន្ទីរពេទ្យដែលមិន​​គិតថ្លៃក៏ពេញអស់ ដូច្នេះពួកគាត់បានបង្ខំចិត្ត លក់ដី លក់ផ្ទះដើម្បីយកថវិកាទៅបង់ថ្លៃមន្ទីរពេទ្យ។

ខ្ញុំបានចាប់ផ្តើមមើលឈុតខ្លីៗអំពីការបង្កើតកូនតាមរយៈយូធូប។​ បន្ទាប់មកខ្ញុំមិននឹកស្មានថាមានបងប្អូនស្រីរួមកម្មវិធីក្នុងអង្គការ ហ្រ្គីនកិគូ ​ម្នាក់បានឈឺពោះសំរាលកូន។ នៅទីនោះគឺគ្មានអ្នកណាម្នាក់ដឹងថាគាត់ឈឺពោះ​ ហើយក៏គ្មានពេលគ្រប់គ្រាន់សំរាប់យកគាត់ទៅពេទ្យដែរ។ ខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបង្កើតកូន ប៉ុន្តែខ្ញុំគ្មានជំរើស។​ ទឹកភ្លោះក៏បានបែក ហើយបងប្អូនស្រីរបស់ខ្ញុំបានដេក និងប្រឹងកើតកូន។

ខ្ញុំមិនដែរប៉ះទារកដែលទើបនិងកើតទេពីមុនមក នេះជាលើកទី១របស់ខ្ញុំហើយ។ ​ទារកក៏បានចេញមកក្រៅ​បន្ទាប់មកក៏បានចាប់ផ្តើមយំ ខ្ញុំមានអារម្មណ៍ថាអាណិតគាត់ណាស់។​ ខ្ញុំមិនចង់ អោយគាត់មានអារម្មណ៏ឯកកោទេ។ បន្ទាប់ពីនោះមកខ្ញុំមានអារម្មណ៏ធម្មតាវិញ។ ស្នាមញញឹមរបស់អ្នកនៅជុំវិញបានបង្ហាញនៅលើផ្ទៃមុខ។

ខ្ញុំនៅមិនទាន់មានទំនុកចិត្តលើខ្លួនឯងក្នុងការធ្វើការកាត់ទងផ្ចិចនៅឡើយទេ ពេលនោះពួកយើងបានរងចាំទាល់តែអ្នកជិតផ្ទះម្នាក់ដែលជាពេទ្យឆ្មបមកដល់។​

បទពិសោធនេះបានរំលឹកដល់ក្តីស្រម៉ៃរបស់ខ្ញុំដែលចង់កា្លយទៅជាពេទ្យឆ្មប និងជួយស្រ្តីអោយចេះរៀបចំទុកដាក់មុនពេលសំរាលកូន។ កូនរបស់ប្អូនស្រីខ្ញុំកើតមកមិនគ្រប់ខែទេហើយគាត់មិនបានរៀបចំផែនការក្នុងករណីបន្ទាន់ដែរ។ ខ្ញុំមិនចង់ឃើញស្រ្តីដ៏ទៃទៀតមិនបានរៀបចំទុកជាមុន សំរាប់ការសំរាលកូនដូចជាប្អូនរបស់ខ្ញុំទេ!

ជំហានដំបូង ខ្ញុំត្រូវតែសិក្សាស្រាវជ្រាវទាក់ទងនឹងសុខភាពស្រ្តី។​ នៅពេល១ឆ្នាំទៀតទើបខ្ញុំរៀនចប់បាក់ឌុប​ ដូច្នេះទើបខ្ញុំអាចបន្តការសិក្សាជាពេទ្យឆ្មបនៅខេត្តបាត់ដំបង ប៉ុន្តែវាមិនមែនជាជំរើសតែ១របស់ខ្ញុំទេ។ ដូចនេះទើបខ្ញុំបានសំរេចចិត្តចូលធ្វើការហាត់សមការងារជាមួយនឹងអង្គការមជ្ឈមណ្ឌលធនធានស្ត្រីក្នុងរយៈពេលដែលខ្ញុំទំនេរនេះ។

ខ្ញុំធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗនៅអង្គការមជ្ឈមណ្ឌលធនធានស្ត្រី​ ​ដូច្នេះខ្ញុំដឹងថាខ្ញុំត្រូវរៀនច្រើនពីពួកគាត់។ អ្នកគ្រូ ពីសី បានសម្របសម្រួលក្នុង​វគ្គបណ្តុះបណ្តាលមួយ ប្រធានបទស្តីពី សុខភាព។​ គាត់បានបង្ហាញខ្ញុំជាច្រើន ពេលនោះខ្ញុំមិនមានយោបល់អ្វីទាំងអស់ចំពោះការប្រែលប្រួលរបស់ក្មេងប្រុស​ និងក្មេងស្រី​អំពីរាងកាយ។ ខ្ញុំពិតជាខ្មាស់អៀន និងញាប់ញ័រខ្លំាងណាស់ក្នុងការរៀនមេរៀទាំងអស់នេះ ប៉ុន្តែអ្នកគ្រូបានធ្វើអោយពួកយើងមានអារម្មណ៍មានទំនុកចិត្តក្នុងការរៀនមេរៀននេះ។ ពួកយើងបានសួរគាត់គ្រប់រឿង!

ខ្ញុំបានក្លាយជាអ្នកស្ម័គ្រចិត្តអស់រយៈពេល៤ខែហើយ ក្នុងអង្គការមជ្ឈមណ្ឌលធនធានស្ត្រី។​ ខ្ញុំបានជួយអ្នកសម្របសម្រួលផ្នែកសុខភាពក្នុងការរៀបចំ និងជួយបង្រៀនទៀតផង។​ ខ្ញុំបានរៀន និងទទួលបានបទពិសោធជាច្រើនអំពីសុខភាពស្ត្រី និងពីរបៀបការពារជំងឺដូចជា​ ការលាងសំអាតដៃ អនាម័យខ្លូនប្រាណ និងអនាម័យចំនីអាហារ។

ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានមានឳកាសរៀនសូត្រអំពីស្ត្រី ក្នុងអង្គការមជ្ឈមណ្ឌលធនធានស្ត្រី។ ខ្ញុំសូមអរគុណចំពោះការអនុញ្ញាតអោយខ្ញុំចុះកម្មសិក្សា ហើយខ្ញុំបានរៀនអំពីអំពើហិង្សាក្នុងគ្រូសារ និងសិទ្ធស្ត្រី។ ភ្នែកទាំងគូរបស់ខ្ញុំបានបើកដើម្បីទទួលចំណេះដឹង និងការអប់រំទូទៅ ​ដើម្បីផ្តល់ចំណេះដឹងទាំងអស់នេះបន្តទៅដល់មិត្តភ័ក្រ គ្រួសារ និងសហគមន៍ផងរបស់ខ្ញុំផងដែរ។

ខ្ញុំមិនដឹងថាមនុស្សគ្រប់គ្នាអាចដឹងពីសុខភាព និងរូបរាងកាយរបស់ពួកគាត់ឬយ៉ាងណាទេ បើទាំងពួកគាត់មិនបានចូលរួមវគ្គបណ្តុះបណ្តាលនៅអង្គការមជ្ឈមណ្ឌលធនធានស្ត្រីផង។ ស្ត្រីបានចំណាយលុយទៅលើថ្លៃពេទ្យ និងថ្លៃថ្នាំអស់ជាច្រើនដងដោយសារជំងឺ ពួកគាត់គួរបង្ការជាមុន ប្រសិនបើពួកគាត់បានដឹងពីរបៀបថែទាំខ្លួនឯង និងគ្រួសាររបស់ពួកគាត់។ ហេតុផលទាំងនេះហើយដែលធ្វើអោយខ្ញុំចង់រៀនអំពីសុខភាពព្រោះថាវាមានសារៈសំខាន់ណាស់។

ជាមួយនឹងចំណេះដឹងដែលខ្ញុំទទួលបានពីមជ្ឈមណ្ឌលធនធានស្រ្តី ពេលនេះខ្ញុំអាចជួយដល់សហគមន៍របស់ខ្ញុំ។ ជាមួយនិងកម្មវិធីរបស់អង្គការ ហ្គ្រីនកិកូស្រី ខ្ញុំបានចាប់ផ្តើមបង្កើតក្រុមក្មេងស្រីដែលហៅថា « ថ្ងៃសំរាប់ស្រី»  គឺយើងនិងជជែកជាមួយក្មេងស្រីជំទង់ អំពីភាពពេញវ័យ និងការប្រែប្រួលរូបរាង្គកាយ។​ ក្មេងស្រីទាំងអស់នោះមិនដឹងថាអ្វីទៅជាឈាមរដូវទេ គឺដូចខ្ញុំកាលពីមុនអញ្ចឹងដែរ។ អ្នកខ្លះគាត់គិតថាមានសត្វឈ្លើងនៅក្នុងទ្វាមាសរបស់គាត់! ខ្ញុំអាចជួយពួកគាត់អោយចេះថែទាំរូបរាងកាយរបស់ពួកគាត់ដូចដែលពួកគាត់ និងក្លាយជាស្ត្រីវ័យក្មេង និងអាចបង្កានូវបញ្ហាសុខភាពរបស់ពួកគាត់បាន។ ខ្ញុំសូមអរគុណដល់អង្គការ ហឺត ធូ ហាមាន់នី ដែលបានផ្តល់សំភារៈជាក្រណាត់ទាប់សំរាប់ប្រើប្រាស់ពេលមករដូវ។ អ្នកគ្រាន់តែបោកសំអាតក្រដាត់ទ្រាប់នោះ យើងអាចប្រើបានរយៈពេលដល់ទៅបីឆ្នាំ!

ខ្ញុំពិតជាមានការព្រួយបារម្មណ៍ទៅថ្ងៃអនាគតរបស់ខ្ញុំចំពោះការបង់ថ្លៃសាលារៀនពេទ្យឆ្មប ណាស់ ប៉ុន្តែខ្ញុំបានទទួលការប្រៀនប្រដៅពីអ្នកគ្រូពិសី ដែលបង្ហាញអោយឃើញពីរបៀបនៃការយកឈ្នះពីស្ថានភាពគ្រួសារក្រីក្រ និងអាចដោះស្រាយនូវបញ្ហាដែលប្រឈម។​ ប្រសិនបើខ្ញុំខំតាំងចិត្តខិតខំធ្វើការដោយយកចិត្តទុកដាក់ ហើយបន្តការសិក្សា និង ចែករំលែករាល់អ្វីៗដែលខ្ញុំមាន​ នោះខ្ញុំនិងអាចសម្រេចក្តីស្រម៉ៃរបស់ខ្ញុំដូចអ្នកគ្រូពិសីដែរ។ ខ្ញុំសូមអរគុណដល់ស្ត្រីទាំងអស់ដែលបានជ្រុំជ្រែងជីវិតរបស់ខ្ញុំ​ ហើយខ្ញុំក៏ប្រាកដច្បាស់ថាក្តីស្រម៉ៃរបស់ខ្ញុំនិងក្លាយជាការពិត!