ជំហានដំបូងកម្ពុជាផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកសង្គម


ជំហានដំបូងកម្ពុជាផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកសង្គម

ឥឡូវនេះខ្ញុំកំពុងធ្វើដំណើរតាមឡានក្រុងដឹកអ្នកដំណើរ មេគង្គអ៊ិចប្រេស ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាបក្នុងតម្លៃសំបុត្រ10ដុល្លា។ បន្ថែមលើសពីឡានក្រុងផ្សេងទៀតនោះលោកអ្នកនឹងទទួលបានអាហារពេលព្រឹក,ទឹកត្រជាក់១ដប, វ៉ាយហ្វាយ និង កន្លែងដាក់ជើងបានយ៉ាងងាយស្រួល។ ពួកគេមានរៀបចំដាក់វាំងននត្រឹមត្រូវ ប៉ុន្តែរថយន្តក្រុងគឺមានអាយុយ៉ាងហោចណាស់ ៤០ ឆ្នាំ។

ទោះយ៉ាងណា ខ្ញុំទើបតែបានបញ្ចប់វគ្គបណ្តុះបណ្តាលមួយសប្តាហ៍ជាមួយនឹងជំហានដំបូង។ពួកគេបានពិភាក្សាផ្ទាល់ជាមួយនឹងតម្រូវការរបស់បុរសដែលរួចផុតពីការរំលោភបំពានផ្លូវភេទ និងអ្នកគាំទ្ររបស់ពួកគេ។នេះរួមបញ្ចូលទាំងការបង្ហាញដោយផ្ទាល់ពីភាពខុសគ្នានៃសង្គមកិច្ច និងការផ្តល់សេវាគាំទ្រសម្រាប់ក្មេងប្រុស និងក្រុមគ្រួសាររបស់ពួកគប្រកបដោយគុណភាពខ្ពស់ ហើយវគ្គបណ្តុះបណ្តាលនេះមានតែមួយគត់ដែលធ្វើការផ្តល់សេវាគាំទ្រដល់បុរស។

អ្វីដែលឲ្យខ្ញុំជក់ចិត្តបំផុតនោះគឺខ្ញុំបានស្តាប់អ្នកធ្វើបទបង្ហាញ ហើយអ្នកសម្របសម្រួលមានចំណេះដឹងខ្ពស់ និងបានបង្កើតវគ្គបណ្តុះបណ្តាលដែលមានតែមួយគត់ ផ្តល់ការបង្រៀននិងការផ្តល់ការគាំទ្រដល់ឱកាសដែលត្រូវបានរៀបចំឡើងដើម្បីបំពេញតាមតម្រូវការរបស់បុគ្កលិកសង្គមកិច្ចនិងអ្នកផ្សេងទៀតដែលកំពុងធ្វើការជាមួយជនរងគ្រោះនិងអ្នកដែលរួចផុតពីគ្រោះថ្នាក់។

ខាងក្រោមនេះជាចំនុចសំខាន់ទាំង៣ដែលខ្ញុំបានរៀនពីវគ្គបណ្តុះបណ្តាល៖
១. ការស្គាល់អំពីខ្លួនឯង – បង្កើនការយោគយល់គ្នាគឺល្អប្រសើរសម្រាប់ការទំនាក់ទំនងជាមួយនឹងអតិថិជនរបស់អ្នក។
២. ប្រភេទផ្សេងៗនៃការឆ្លើយតបទៅនឹងការប្រើនៅក្នុងការផ្តល់ការប្រឹក្សាតាមរយៈការប្រើភាសាកាយវិការ សំឡេង ពាក្យកាត់, បញ្ជាក់ពីសំនួរ និងស្តែងពីអារម្មណ៏។
៣.ដំណាក់កាលនៃការអភិវឌ្ឍផ្លូវភេទរបស់កុមារ។ ការយល់ដឹងដៃគូផ្លូវភេទ ទំនាក់ទំនងផ្លូវភេទ និងការអភិវឌ្ឍការយល់ដឹងពីបញ្ហាផ្លូវភេទដើម្បីឲ្យបានយល់កាន់តែប្រសើរពីបទពិសោធន៍របស់ភាគីម្ខាងទៀតជាមួយនឹងការរំលោភបំពាន ឬការកេងប្រវ័ញ្ចផ្លូវភេទ។

ខ្ញុំបានប្រើប្រាស់ចំនេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលនេះដើម្បីជួយទៅដល់មជ្ឈមណ្ឌលធនធានស្ត្រីដើម្បីឱ្យយល់កាន់តែប្រសើរជាងមុនពីភាគីដែលបានជួបប្រទះការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទ។ ខ្ញុំនឹងព្យាយាមបង្កើនការយោគយល់ ការស្តាប់ ការសង្កេត ការសួរ និងការឆ្លើយតបរបស់ខ្ញុំទៅកាន់អតិថិជនរបស់ខ្ញុំ។

ខ្ញុំក៏បានឆ្លុះបញ្ចាំងពីការគិតអំពីការជឿជាក់ដូចគ្នាទាក់ទងទៅនឹងការរំលោភបំពានផ្លូវភេទលើក្មេងប្រុស។ជាមួយនឹងវគ្គបណ្តុះបណ្តាលជំហានដំបូងនេះ យើងនឹងសម្លឹងមើលឲ្យលម្អិតពេលក្រោយនូវជំនឿមួយចំនួនដែលទាក់ទងទៅនឹងការរំលោភបំពានផ្លូវភេទក្មេងប្រុសក្នុងប្រទេសកម្ពុជា និងប្រៀបធៀបពួកគេទៅនឹងព័ត៌មានពិត និងត្រឹមត្រូវ។

ចំនែកអ្វីដែលខ្ញុំបានយល់ឃើញពីទីក្រុងភ្នំពេញគឺ ជារាជធានីនៅតែរក្សាបាននូវភាពទាក់ទាញ ជាមួយនឹងភាពសម្បូរណ៏រុងរឿងដើម្បីទស្សនា។ មានតំបន់កំសាន្តដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យចាប់អារម្មណ៍។ក្រៅពីព្រះបរមរាជវាំង, មានវត្តប្រាក់, សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមានផ្សាដែលជាកន្លែងលក់ចម្លាក់គំនូរសូត្រប្រាក់ត្បូង និងសូម្បីតែវត្ថុបុរាណផ្សេងៗ។ តំបន់ទាំងមូលរួមទាំងជាយរាជធានីភ្នំពេញគឺធំប្រហែល ៣៧៦ គីឡូម៉ែត្រការ៉េ។ ហើយបច្ចុប្បន្ននេះមានប្រជាជនចំនួន ២.០០៩.២៦៤ នាក់ដែលរស់នៅក្នុងរាជធានីភ្នំពេញ។