យើងបានទទួលមធ្យោបាយធ្វើដំណើរថ្មី


យើងបានទទួលមធ្យោបាយធ្វើដំណើរថ្មី

យើងខ្ញុំមានការរំភើបយ៉ាងខ្លាំងក្នុងការណែនាំសមាជិកថ្មីរបស់យើងដែលមានឈ្មោះថា “ឡាក់គី” – ជាម៉ូតូកង់បីថ្មីរបស់យើង – ដើម្បីក្រុមយើង!

ម៉ូតូកង់បីរបស់យើងឈ្មោះថា “ឡាក់គី” នេះនឹងអាចជួយឱ្យយើងបន្តការងារជួយស្រ្តី និងការផ្តល់សិទ្ធិអំណាចដល់ស្រ្តីហើយនិងក្មេងស្រីជាច្រើនទៀតប្រកបដោយសុវត្ថិភាពជាពិសេសអាចទៅទទួលនិងជូនអ្នកចូលរួមវគ្គបណ្តុះបណ្តាល និងអតិថិជនមកទទួលសេវាប្រឹក្សាយោបល់បានយ៉ាងប្រសើរ។ ម៉្យាងវិញទៀត ឡាក់គីនឹងជូនយើងដើម្បីធ្វើសកម្មភាពផ្សេងៗទៀតរបស់យើងដូចជា ការផ្សព្វផ្សាយសេវាយើងក្នុងសហគមន៍ ការចុះសួរសុខទុក្ខស្រ្តីដែលបានចូលរួមវគ្គបណ្តុះបណ្តាល ការធ្វើការស្ទង់មតិក្នុងសហគនម៍ និងការដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់សម្រាប់វគ្គបណ្តុះបណ្តាលយើងជាដើម។