អំពីយើង

អង្គការមជ្ឈមណ្ឌលធនធានស្ត្រីជឿជាក់ថា​ការផ្តល់ព័ត៌មាននិងចំនេះដឹងដល់ស្ត្រីគឺជាវិធីសាស្ត្រមួយដែលមានប្រសិទ្ធិភាពបំផុតនៃការផ្តល់សិទ្ធិអំណាចសំរាប់ពួកគាត់ផ្ទាល់។ ចាប់តាំងពីការបង្កើតអង្គការរបស់យើងក្នុងឆ្នាំ២០១០ មកយើងបានខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរស្ថានភាពស្ងប់ស្ងាត់ និងភាពអសកម្ម ដែលមាននៅក្រុងសៀមរាប និងសហគមន៍នៅជុំវិញ។

រឿងដែលសំខាន់ជាងនេះ គឺមណ្ឌលប្រឹក្សាយោបល់របស់យើងជាកន្លែងដែលស្រ្តីនៅក្នុងតំបន់អាចមានភាពងាយស្រួល ដើម្បីសួរសំនួរដែលទាក់ទងនឹងបញ្ហាជីវិតពួកគាត់និងកូនៗរបស់គាត់ថែមទៀត។ បុគ្គលិករបស់យើងបានឆ្លងកាត់ការបណ្តុះបណ្តាលមានជំនាញនិងវិធីសាស្ត្រក្នុងការជួយជ្រោមជ្រែងនិងប្រឹក្សាដើម្បីជួយស្ត្រីគ្រប់រូបឲ្យខិតកាន់តែជិតទៅនឹងស្ថានភាពរបស់ពួកគាត់។

តាមវគ្គអប់រំផ្សេៗរបស់យើងដូចជាវគ្គអប់រំសុខភាពស្រ្តីសិទ្ធិរបស់ស្រ្តីនិងយេឌ័នការចិញ្ចឹមនិងថែទាំកូននិងការផ្តល់សិទ្ធិអំណាចអោយស្រ្តីក្នុងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុនឹងអាចជួយស្រ្តីបង្កើនជំនាញ និងទំនុកចិត្តតាមតម្រូវការដើម្បីផ្លាស់ប្តូរជីវភាពរស់នៅពួកគាត់អោយកាន់តែប្រសើរឡើង។

យើងផ្លាស់ប្តូរវិធីសាស្រ្តតាមរយៈការផ្តល់ធនធាន និងការតភ្ជាប់ជាបណ្តាញសម្រាប់ស្ត្រី។ នេះជាមូលហេតុដែលពួកយើងបង្កើតកម្មវិធីតែមួយគត់នេះឡើង ដែលយើងគិតថាមិនទាន់មានភាពទូលំទូលាយ ឬក៏មិនទាន់ត្រូវបានគេស្គាល់នៅឡើយ។ តាមវិធីនេះផងដែរយើងក៏មិនព្យាយាមប្រតិបត្តិតាមការងារអ្នកផ្សេងទេ ប៉ុន្តែយើងផ្តោតទៅលើការបំពេញចន្លោះខ្វះខាតនៃសេវាកម្ម និងព័ត៌មានទាំងនោះ។

មណ្ឌលប្រឹក្សាយោបល់និងសេវាកម្មបញ្ជូនរបស់យើងគឺជាធនធានដែលគួរអោយទុកចិត្តនៅក្នុងសហគមន៍សម្រាប់ស្ត្រីដែលស្វែងរកជំនួយតាមមធ្យោបាយនេះ។ យើងមានដៃគូជាច្រើននៅក្នុងសហគមន៍ហើយនឹងបន្តពង្រីកគោលដៅរបស់យើងបានកាន់ច្រើនថែមទៀត។