អ្នកស្ម័គ្រចិត្តថ្មីរបស់យើង


អ្នកស្ម័គ្រចិត្តថ្មីរបស់យើង

កាលពីរខែមុន យើងបានស្វាគមន៍ ជូលា មកចូលរួមជាមួយក្រុមរបស់យើង។ គាត់មកពីអង្គភាពអ្នកស្ម័គ្រចិត្តអូស្ត្រាលីដើម្បីអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់តថា AVID ហើយគាត់នឹងធ្វើការជាមួយយើងរយៈពេល១៨ខែ ដើម្បីជួយពួកយើងក្នុ្ងងផ្នែកទំនាក់ទំនង និងមូលនិធិ។ យើងមានភាពរីករាយដែលមានគាត់ចូលរួម។

គាត់ឆាប់ចុះសម្រុងជាមួយពួកយើង និងបានរៀបចំវគ្គបណ្តុះបណ្តាលដល់ពួកយើងទាំងអស់គ្នា។ ថ្មីៗនេះយើងបានរៀនអំពីទំលាប់ក្នុងការទុកដាក់ឯកសារដើម្បីអោយអ្នកទាំងអស់គ្នាអាចចែករំលែកព័ត៌មានងាយស្រួល និងឆាប់រហ័ស។