ត្រឡប់


ខ្ញុំស្រម៉ៃចង់ក្លាយជាពេទ្យឆ្មប់មួយរូប

ខ្ញុំស្រម៉ៃចង់ក្លាយជាពេទ្យឆ្មប់មួយរូប

ក្តីស្រម៉ៃនេះបានកើតឡើងរយះពេល​មួយឆ្នាំកន្លងទៅហើយ​ ខណៈពេលដែលខ្ញុំបានទៅចូលរួមសិក្ខាសាលាមួយស្តីអំពី មនុស្សនិងភាពជាអ្នកដឹកនាំ នៅទីក្រុងភ្នំពេញ។ នៅទីនោះខ្ញុំបានជួបស្រ្តីម្នាក់ឈ្មោះ រ៉ូបីន លីម គាត់ជាពេទ្យឆ្មបម្នាក់ និងជាអ្នករកជំនួយម្នាក់នៅ យ៉ាយ៉ាសាន ប៊ូមី ស៊ីហាត​ (មូលនិធិកសុខភាពមាតាពិភពលោក) គ្លីនិកសុខភាព។ រ៉ូបីន បានជួយស្ត្រីក្រីក្ររាប់ពាន់នាក់ក្នុងប្រទេសឥណ្ឌាហើយទទួលបានលទ្ធផលល្អក្នុងការថែទាំផ្ទៃពោះមុន និងក្រោយសំរាល។ ភ្លាមៗនោះដែរបានធ្វើអោយខ្ញុំដឹងថាខ្ញុំក៏ចង់ធ្វើរឿងបែបនេះដែរ ចំពោះស្ត្រីកម្ពុជា។ ខ្ញុំចង់បើកគ្លីនិកពេទ្យឆ្មបមួយកន្លែង ហើយមិនគិតលុយចំពោះស្ត្រីក្រីក្រនៅក្នុងប្រទេសរបស់ខ្ញុំ ដែលពួកគាត់មិនទាន់មានភាពក្លាហានទៅជួបពេទ្យ​ ឬក៏គ្មានលទ្ធភាពទៅមន្ទីរពេទ្យ។ ម៉្យាងវិញទៀត មន្ទីរពេទ្យដែលមិន​​គិតថ្លៃក៏ពេញអស់ ដូច្នេះពួកគាត់បានបង្ខំចិត្ត លក់ដី លក់ផ្ទះដើម្បីយកថវិកាទៅបង់ថ្លៃមន្ទីរពេទ្យ។ ខ្ញុំបានចាប់ផ្តើមមើលឈុតខ្លីៗអំពីការបង្កើតកូនតាមរយៈយូធូប។​ បន្ទាប់មកខ្ញុំមិននឹកស្មានថាមានបងប្អូនស្រីរួមកម្មវិធីក្នុងអង្គការ ហ្រ្គីនកិគូ ​ម្នាក់បានឈឺពោះសំរាលកូន។ នៅទីនោះគឺគ្មានអ្នកណាម្នាក់ដឹងថាគាត់ឈឺពោះ​ ហើយក៏គ្មានពេលគ្រប់គ្រាន់សំរាប់យកគាត់ទៅពេទ្យដែរ។ ខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការបង្កើតកូន ប៉ុន្តែខ្ញុំគ្មានជំរើស។​ ទឹកភ្លោះក៏បានបែក ហើយបងប្អូនស្រីរបស់ខ្ញុំបានដេក និងប្រឹងកើតកូន។ ខ្ញុំមិនដែរប៉ះទារកដែលទើបនិងកើតទេពីមុនមក នេះជាលើកទី១របស់ខ្ញុំហើយ។ ​ទារកក៏បានចេញមកក្រៅ​បន្ទាប់មកក៏បានចាប់ផ្តើមយំ ខ្ញុំមានអារម្មណ៍ថាអាណិតគាត់ណាស់។​ ខ្ញុំមិនចង់ អោយគាត់មានអារម្មណ៏ឯកកោទេ។ បន្ទាប់ពីនោះមកខ្ញុំមានអារម្មណ៏ធម្មតាវិញ។ ស្នាមញញឹមរបស់អ្នកនៅជុំវិញបានបង្ហាញនៅលើផ្ទៃមុខ។ ខ្ញុំនៅមិនទាន់មានទំនុកចិត្តលើខ្លួនឯងក្នុងការធ្វើការកាត់ទងផ្ចិចនៅឡើយទេ ពេលនោះពួកយើងបានរងចាំទាល់តែអ្នកជិតផ្ទះម្នាក់ដែលជាពេទ្យឆ្មបមកដល់។​ បទពិសោធនេះបានរំលឹកដល់ក្តីស្រម៉ៃរបស់ខ្ញុំដែលចង់កា្លយទៅជាពេទ្យឆ្មប និងជួយស្រ្តីអោយចេះរៀបចំទុកដាក់មុនពេលសំរាលកូន។ កូនរបស់ប្អូនស្រីខ្ញុំកើតមកមិនគ្រប់ខែទេហើយគាត់មិនបានរៀបចំផែនការក្នុងករណីបន្ទាន់ដែរ។ ខ្ញុំមិនចង់ឃើញស្រ្តីដ៏ទៃទៀតមិនបានរៀបចំទុកជាមុន សំរាប់ការសំរាលកូនដូចជាប្អូនរបស់ខ្ញុំទេ! ជំហានដំបូង ខ្ញុំត្រូវតែសិក្សាស្រាវជ្រាវទាក់ទងនឹងសុខភាពស្រ្តី។​ នៅពេល១ឆ្នាំទៀតទើបខ្ញុំរៀនចប់បាក់ឌុប​ ដូច្នេះទើបខ្ញុំអាចបន្តការសិក្សាជាពេទ្យឆ្មបនៅខេត្តបាត់ដំបង ប៉ុន្តែវាមិនមែនជាជំរើសតែ១របស់ខ្ញុំទេ។ ដូចនេះទើបខ្ញុំបានសំរេចចិត្តចូលធ្វើការហាត់សមការងារជាមួយនឹងអង្គការមជ្ឈមណ្ឌលធនធានស្ត្រីក្នុងរយៈពេលដែលខ្ញុំទំនេរនេះ។ ខ្ញុំធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗនៅអង្គការមជ្ឈមណ្ឌលធនធានស្ត្រី​ ​ដូច្នេះខ្ញុំដឹងថាខ្ញុំត្រូវរៀនច្រើនពីពួកគាត់។ អ្នកគ្រូ ពីសី បានសម្របសម្រួលក្នុង​វគ្គបណ្តុះបណ្តាលមួយ ប្រធានបទស្តីពី សុខភាព។​ គាត់បានបង្ហាញខ្ញុំជាច្រើន ពេលនោះខ្ញុំមិនមានយោបល់អ្វីទាំងអស់ចំពោះការប្រែលប្រួលរបស់ក្មេងប្រុស​ និងក្មេងស្រី​អំពីរាងកាយ។ ខ្ញុំពិតជាខ្មាស់អៀន និងញាប់ញ័រខ្លំាងណាស់ក្នុងការរៀនមេរៀទាំងអស់នេះ ប៉ុន្តែអ្នកគ្រូបានធ្វើអោយពួកយើងមានអារម្មណ៍មានទំនុកចិត្តក្នុងការរៀនមេរៀននេះ។ ពួកយើងបានសួរគាត់គ្រប់រឿង! ខ្ញុំបានក្លាយជាអ្នកស្ម័គ្រចិត្តអស់រយៈពេល៤ខែហើយ ក្នុងអង្គការមជ្ឈមណ្ឌលធនធានស្ត្រី។​ ខ្ញុំបានជួយអ្នកសម្របសម្រួលផ្នែកសុខភាពក្នុងការរៀបចំ និងជួយបង្រៀនទៀតផង។​ ខ្ញុំបានរៀន និងទទួលបានបទពិសោធជាច្រើនអំពីសុខភាពស្ត្រី និងពីរបៀបការពារជំងឺដូចជា​ ការលាងសំអាតដៃ អនាម័យខ្លូនប្រាណ និងអនាម័យចំនីអាហារ។ ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានមានឳកាសរៀនសូត្រអំពីស្ត្រី ក្នុងអង្គការមជ្ឈមណ្ឌលធនធានស្ត្រី។ ខ្ញុំសូមអរគុណចំពោះការអនុញ្ញាតអោយខ្ញុំចុះកម្មសិក្សា ហើយខ្ញុំបានរៀនអំពីអំពើហិង្សាក្នុងគ្រូសារ និងសិទ្ធស្ត្រី។ ភ្នែកទាំងគូរបស់ខ្ញុំបានបើកដើម្បីទទួលចំណេះដឹង និងការអប់រំទូទៅ ​ដើម្បីផ្តល់ចំណេះដឹងទាំងអស់នេះបន្តទៅដល់មិត្តភ័ក្រ គ្រួសារ និងសហគមន៍ផងរបស់ខ្ញុំផងដែរ។ ខ្ញុំមិនដឹងថាមនុស្សគ្រប់គ្នាអាចដឹងពីសុខភាព និងរូបរាងកាយរបស់ពួកគាត់ឬយ៉ាងណាទេ បើទាំងពួកគាត់មិនបានចូលរួមវគ្គបណ្តុះបណ្តាលនៅអង្គការមជ្ឈមណ្ឌលធនធានស្ត្រីផង។ ស្ត្រីបានចំណាយលុយទៅលើថ្លៃពេទ្យ និងថ្លៃថ្នាំអស់ជាច្រើនដងដោយសារជំងឺ ពួកគាត់គួរបង្ការជាមុន ប្រសិនបើពួកគាត់បានដឹងពីរបៀបថែទាំខ្លួនឯង និងគ្រួសាររបស់ពួកគាត់។ ហេតុផលទាំងនេះហើយដែលធ្វើអោយខ្ញុំចង់រៀនអំពីសុខភាពព្រោះថាវាមានសារៈសំខាន់ណាស់។ ជាមួយនឹងចំណេះដឹងដែលខ្ញុំទទួលបានពីមជ្ឈមណ្ឌលធនធានស្រ្តី ពេលនេះខ្ញុំអាចជួយដល់សហគមន៍របស់ខ្ញុំ។ ជាមួយនិងកម្មវិធីរបស់អង្គការ ហ្គ្រីនកិកូស្រី ខ្ញុំបានចាប់ផ្តើមបង្កើតក្រុមក្មេងស្រីដែលហៅថា « ថ្ងៃសំរាប់ស្រី»  គឺយើងនិងជជែកជាមួយក្មេងស្រីជំទង់ អំពីភាពពេញវ័យ និងការប្រែប្រួលរូបរាង្គកាយ។​ ក្មេងស្រីទាំងអស់នោះមិនដឹងថាអ្វីទៅជាឈាមរដូវទេ គឺដូចខ្ញុំកាលពីមុនអញ្ចឹងដែរ។ អ្នកខ្លះគាត់គិតថាមានសត្វឈ្លើងនៅក្នុងទ្វាមាសរបស់គាត់! ខ្ញុំអាចជួយពួកគាត់អោយចេះថែទាំរូបរាងកាយរបស់ពួកគាត់ដូចដែលពួកគាត់ និងក្លាយជាស្ត្រីវ័យក្មេង និងអាចបង្កានូវបញ្ហាសុខភាពរបស់ពួកគាត់បាន។ ខ្ញុំសូមអរគុណដល់អង្គការ ហឺត ធូ ហាមាន់នី ដែលបានផ្តល់សំភារៈជាក្រណាត់ទាប់សំរាប់ប្រើប្រាស់ពេលមករដូវ។ អ្នកគ្រាន់តែបោកសំអាតក្រដាត់ទ្រាប់នោះ យើងអាចប្រើបានរយៈពេលដល់ទៅបីឆ្នាំ! ខ្ញុំពិតជាមានការព្រួយបារម្មណ៍ទៅថ្ងៃអនាគតរបស់ខ្ញុំចំពោះការបង់ថ្លៃសាលារៀនពេទ្យឆ្មប ណាស់ ប៉ុន្តែខ្ញុំបានទទួលការប្រៀនប្រដៅពីអ្នកគ្រូពិសី ដែលបង្ហាញអោយឃើញពីរបៀបនៃការយកឈ្នះពីស្ថានភាពគ្រួសារក្រីក្រ និងអាចដោះស្រាយនូវបញ្ហាដែលប្រឈម។​ ប្រសិនបើខ្ញុំខំតាំងចិត្តខិតខំធ្វើការដោយយកចិត្តទុកដាក់ ហើយបន្តការសិក្សា និង ចែករំលែករាល់អ្វីៗដែលខ្ញុំមាន​ នោះខ្ញុំនិងអាចសម្រេចក្តីស្រម៉ៃរបស់ខ្ញុំដូចអ្នកគ្រូពិសីដែរ។ ខ្ញុំសូមអរគុណដល់ស្ត្រីទាំងអស់ដែលបានជ្រុំជ្រែងជីវិតរបស់ខ្ញុំ​...
បញ្ហាប្រឈមមុខរបស់ស្រ្តីនៅកម្ពុជា

បញ្ហាប្រឈមមុខរបស់ស្រ្តីនៅកម្ពុជា

ស្ត្រីភាគច្រើន នៅក្នុងប្រទេសកម្ពុជា គឺជាជនងាយរងគ្រោះ។ ពួកគេមានបញ្ហាប្រឈមជាច្រើន នៅក្នុងជីវិតរបស់ពួកគេដូចជា ការមិនសូវមានឱកាសក្នុងការចូលរួមក្នុងវិស័យរអប់រំ និងចូលរួមក្នុងការអភិវឌ្ឍន៍សង្គម។ មិនតែប៉ុណ្ណោះពួកគេថែមទាំងមានការទទួលខុសត្រូវជាច្រើនក្នុងបន្ទុកថែមទៀត។ នេះជាបញ្ហាប្រឈមមួយចំនួន និងការទទួលខុសត្រូវដែលស្ត្រីបានប្រឈមមុខនៅចំពោះមុខ៖ ទំនៀមទំលាប់របស់ប្រជាជនកម្ពុជា ទំនៀមទំលាប់របស់ប្រជាជននិយាយថាស្ត្រីត្រូវទទួលខុសត្រូវចំពោះការមើលថែទាំផ្ទះដូចជា ចម្អិនអាហារ ថែទាំក្មេងៗ។ គ្រួសារជាច្រើនអនុវត្តតាមវិធីនេះ ដូច្នេះការរៀនសូត្រសម្រាប់ថ្ងៃអនាគតរបស់នាងគឺគ្រាន់តែក្លាយជាស្ត្រីមេផ្ទះម្នាក់ ចំអិនអាហារសម្រាប់ប្ដីរបស់នាង ហើយមើលថែទាំកូនតែប៉ុណ្ណោះ។ ប្រជាជនមួយចំនួនមានជំនឿថា ចំណេះដឹងដែលកូនស្រីបានរៀនពីសាលាគឺគ្មានប្រយោជន៍ នេះក៏ជាមូលហេតុដែលគ្រួសារភាគច្រើនបង្រៀនកូនស្រីរបស់ពួកគាត់ក្នុងការធ្វើការងារផ្ទះច្រើនជាងដូចជាចម្អិនអាហារ ការរៀបចំទុកដាក់ និងការសម្អាតផ្ទះជាដើម ហើយពួកគាត់មិនបានព្យាយាមបញ្ជូនកូនស្រីៗទៅសាលារៀន។ នេះគឺនៅតែជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ក្មេងស្រីជាច្រើននៅក្នុងប្រទេសកម្ពុជា។ មិនហ៊ានរកសេវាជំនួយ វាជាបញ្ហាប្រឈមមួយដែរសម្រាប់ស្ត្រីក្នុងការចែករំលែកនូវរឿងរ៉ាវរបស់ពួកគេ និងការព្រួយបារម្ភនានារបស់ពួកគេដើម្បីប្រាប់ដល់នរណាម្នាក់ដែលពួកគេអាចជឿទុកចិត្តបាន នរណាដែលអាចរក្សាការសម្ងាត់បាន ដែលអាចអោយគាត់គិតថាអាចនិយាយចេញមកដើម្បីឲ្យបានធូរស្រាល និងអាចជួយឲ្យមានដំណោះស្រាយល្អប្រសើរជាងមុន។ ប្រពៃណីកម្ពុជាបានបង្រៀនស្រ្តីអោយមានការអត់ធ្មត់ច្រើន ដូច្នេះការយល់ឃើញទាំងអស់នោះបែរក្លាយជារនាំងមិនអនុញ្ញាតឱ្យស្ត្រីមានសំឡេងមួយសម្រាប់ខ្លួនឯងផ្ទាល់ ឬនៅក្នុងសង្គមឡើយ។ ឥណទានសម្រាប់ការងាររបស់ស្ត្រី មនុស្សភាគច្រើននៅតែមានជំនឿយ៉ាងមុតមាំថាស្ត្រីមិនមានភាពឆ្លាតដូចបុរស ប៉ុន្តែខ្ញុំគិតថានេះគឺដោយសារតែនាងមិនត្រូវបានគេផ្ដល់ឱកាសឲ្យដូចជាបុរស និងមិនមានសម្លេងក្នុងការបដិសេធចំពោះការយល់ឃើញខុសនេះ។ សព្វថ្ងៃនេះមានស្ត្រីជាច្រើនមានការងារធ្វើនៅក្រៅផ្ទះច្រើន ក៏ប៉ុន្តែនៅតែមានការរំពឹងទុកពីប្តីរបស់នាងថានាងមានតួនាទីដើរផ្សារទិញម្ហូប ចម្អិនអាហារ ការរៀបចំសំអាត និងថែទាំកូនៗជាដើម។ អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាក្នុងគ្រួសារនៅតែជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា។ បទពិសោធន៍របស់ខ្ញុំធ្វើការជាមួយអតិថិជនបានឃើញថា មិនមានស្ត្រីច្រើនទេដែលរាយការណ៍ ឬស្វែងរកសេវាគាំទ្រពួកគេនោះទេ។ យើងអាចស្រមៃថាបើនាងរស់នៅក្នុងស្ថានភាពដែលមិនមានសុវត្ថិភាពបែបនេះក្នុងរយៈពេលដ៏យូរមួយ, បន្ទាប់មកនាងនឹងត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងតាមបទពិសោធជីវិតដែលការឆ្លងកាត់។ នាងអាចក្លាយជាមនុស្សដែលមិនមានសុខភាពល្អទាំងផ្លូវកាយ រួមទាំងផ្លូវចិត្ត ដូច្នេះជាលទ្ធផលមួយដែលនាងនឹងមិនអាចថែរក្សាខ្លួនឯងបាន មិនអាចចូលរួមសកម្មភាពនៅក្នុងសហគមន៍របស់គាត់ និងសំខាន់ជាងនេះទៅទៀតគឺមិនអាចថែរក្សាកូនៗបានល្អទេ។ ការជួញដូរ និងការធ្វើពេស្យាកម្ម តាមរយៈបទពិសោធន៍របស់ខ្ញុំដែលធ្វើការជាមួយនឹងស្ត្រីនៅមជ្ឈមណ្ឌលធនធានស្រ្តីអស់រយៈពេល 5 ឆ្នាំកន្លងមកនេះខ្ញុំបានរកឃើញថាស្ត្រីនិងក្មេងស្រីជាច្រើនមិនចេះអក្សរ។ ខ្ញុំជឿថានេះគឺដោយសារតែការខ្វះឱកាសដើម្បីទទួលការអប់រំ និងដោយសារជំនឿថាពួកគេមិនអាចត្រូវបានចូលរួមក្នុងការអភិវឌ្ឍន៍សង្គម។ ជាលទ្ធផលមនុស្សជាច្រើនបានទាញយកផលប្រយោជន៍ពីភាពងាយរងគ្រោះរបស់ពួកនាង។ ប្រសិនបើមានមនុស្សកាន់តែច្រើនបានគិត និងដឹងថាស្ត្រីគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងសហគមន៍ គ្រួសារ និងសង្គម បន្ទាប់មកពួកគេនឹងអាចក្រោកឈរឡើងជាមួយនឹងទំនុកចិត្តដើម្បីចែករំលែកសម្លេងរបស់នៅក្នុងពួកគេក្នុងផ្ទះ និងបានចេញក្រៅផ្ទះហើយនាំយកនូវសមិទ្ធិផលជាច្រើនដើម្បីអភិវឌ្ឍសម្រាប់ជីវិតរបស់ពួកគេ ព្រមទាំងក្រុមគ្រួសារ និងសង្គមជាតិ។ នៅមជ្ឈមណ្ឌលធនធានស្ត្រី យើងជឿជាក់ថាការផ្ដល់ការអប់រំ និងការផ្តល់សុវត្ថិភាពជុំវិញស្ត្រីនិងក្មេងស្រីឲ្យគឺជាការអភិវឌ្ឍដ៏ធំបំផុតសម្រាប់សង្គមកម្ពុជាយើង។ ការអប់រំ និងសន្តិសុខជាការផ្ដល់ព័ត៌មាន...
មូលហេតុដែលខ្ញុំធ្វើការនៅមណ្ឌលធនធានស្ត្រី

មូលហេតុដែលខ្ញុំធ្វើការនៅមណ្ឌលធនធានស្ត្រី

នាងខ្ញុំឈ្មោះ រីនី មានអាយុ ២៦ ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅខេត្តកំពង់ធំ។ ខ្ញុំមានគ្រួសារធំមួយដែលមានបងប្អូនបង្កើតចំនួនបីនាក់គឺ បងស្រីពីរនាក់ និងរូបខ្ញុំ។ ខ្ញុំបានបញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់នៅឆ្នាំ ២០១៤ ពីសកលវិទ្យាល័យបៀលប្រាយ (BBU) ក្នុងខេត្តសៀមរាប។ ទន្ទឹងនឹងនោះខ្ញុំក៏បានចូលរួមវគ្គពិភាក្សា របស់អាណាព្យាបាលពីការចិញ្ចឹម និងអប់រំកូននៅមជ្ឈមណ្ឌលធនធានស្ត្រី និងបានរៀនពីរបៀបធ្វើជាឪពុកម្តាយគំរូសម្រាប់កូនៗ។ ខ្ញុំបានមានឱកាសចូលរួមសិក្ខាសាលានេះគឺដោយសារមជ្ឈមណ្ឌលធនធានស្ត្រី ជាដៃគូអង្គការដែលខ្ញុំបំរើការងារពីមុន។ អ្នកចូលរួមវគ្គរួមមានទាំងឪពុក១នាក់ ម្តាយ៤នាក់ និង ស្ត្រីដែលមិនមែនជាម្តាយ២នាក់ (រួមទាំងខ្ញុំ)។ ខ្ញុំបានដឹងថា សិក្ខាសាលានេះគឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់ខ្ញុំ ទោះបីជាខ្ញុំមិនទាន់ក្លាយខ្លួនជាម្ដាយម្នាក់នៅឡើយ។ ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដែលបានរៀនពីរបៀបធ្វើជាម្តាយគំរូ និងរបៀបអប់រំកូនៗរបស់ខ្ញុំ របៀបកសាងភាពរីករាយដែលប្រកបដោយគុណភាពក្នុងគ្រួសារផងដែរ។ ខ្ញុំមានការចាប់អារម្មណ៍ជាពិសេសនៅក្នុងចំនុចបួនយ៉ាងដើម្បីកសាងគ្រួសារមួយដ៏មានសុភម្គល: 1. ការបង្កើតគ្រួសារដែលមានពេលវេលាដ៏រីករាយ 2. ការអប់រំកុមារដោយមិនប្រើអំពើហិង្សា 3. ការយល់ដឹងអំពីតួនាទីរបស់ឪពុកម្តាយ 4. យល់ដឹងអំពីការចេះអធ្យាស្រ័យ និងយោគយល់ ជាឪពុកម្តាយមួយរូបមិនត្រឹមតែផ្តល់អោយកូនៗនូវតម្រូវការផ្នែករាងកាយខាងក្រៅតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ត្រូវមានការគាំទ្រផ្លូវចិត្តផងដែរ។ នៅពេលដែលខ្ញុំបានវិលត្រឡប់មកដល់សហគមន៍របស់ខ្ញុំ, ខ្ញុំបានចែករំលែកចំនេះដឹងដែលខ្ញុំទទួលបានទៅដល់ឪពុកម្តាយទាំងអស់ក្នុងសហគមន៍។ ពួកគេមិនបានយល់ដឹងឱ្យបានត្រឹមត្រូវអំពីតួនាទីរបស់ឪពុកម្តាយមួយរូមនោះទេ ហើយខ្ញុំមានភាពសប្បាយរីករាយដើម្បីជួយឱ្យពួកគេនាំយកនូវសុភមង្គលផ្តល់ដល់កូនៗរបស់ពួកគេ។ ខ្ញុំបានឃើញចំនុចជាច្រើនដែលបណ្តាលមកពីការអប់រំមានកំរិត និងភាពអនក្ខរកម្ម។ ទាំងនេះគឺជាការព្រួយបារម្ភដ៏ធំសម្បើមសម្រាប់ការលុបបំបាត់អំពើហិង្សា។ ខ្ញុំបានប្រាប់ពួកគេថា មជ្ឈមណ្ឌលធនធានស្ត្រី ផ្ដល់នូវសិក្ខាសាលាដែលមានការប្រើជារូបភាព ខ្សែវីដេអូខ្លីជាដើម ដែលឆ្លុះបញ្ចាំងពីផលវិបាក និងផលប៉ះពាល់បណ្តាលពីអំពើហឹង្សា ដើម្បីអោយអ្នកចូលរួមអាចយល់កាន់តែច្បាស់។ ប្រទេសរបស់ខ្ញុំបានឆ្លងកាត់សង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំ ជាហេតុធ្វើឲ្យប្រជាជនកម្ពុជាភាគច្រើន ជាពិសេសកុមារមានស្រមោលពណ៌ខ្មៅនៅក្នុងគំនិតរបស់ពួកគេ។ ក្នុងអំឡុងពេលនេះក្រុមគ្រួសារជាច្រើនត្រូវបានគេមើលឃើញថាកំពុងតែធ្វើសកម្មភាពដ៏ឃោឃៅ ចំពោះគ្នាទៅវិញទៅមក សូម្បីតែសាច់ញាតិរបស់ខ្លួនផ្ទាល់។ មនុស្សគ្រប់រូបគឺមិនបានទទួលការអប់រំនោះទេព្រោះមិនមានសាលារៀននៅក្នុងអំឡុងរបបខ្មែរក្រហម។ មជ្ឈមណ្ឌលធនធានស្ត្រី បានបង្ហាញនូវចក្ខុវិស័យខុសប្លែកពីអង្គការដទៃទៀត។ ពួកគេការផ្តោតសំខាន់ខ្លាំងទៅលើតួនាទីរបស់ឪពុកម្តាយ ព្រោះយើងមិនអាចពឹងផ្អែកតែលើសាលារៀន ហើយយើងក៏ចង់ឱ្យកុមារកម្ពុជាលូតលាស់ដោយមិនចាំបាច់មានស្រមោលខ្មៅនៅក្នុងគំនិតរបស់ពួកគេ។...
ជំហានដំបូងកម្ពុជាផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកសង្គម

ជំហានដំបូងកម្ពុជាផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកសង្គម

ឥឡូវនេះខ្ញុំកំពុងធ្វើដំណើរតាមឡានក្រុងដឹកអ្នកដំណើរ មេគង្គអ៊ិចប្រេស ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាបក្នុងតម្លៃសំបុត្រ10ដុល្លា។ បន្ថែមលើសពីឡានក្រុងផ្សេងទៀតនោះលោកអ្នកនឹងទទួលបានអាហារពេលព្រឹក,ទឹកត្រជាក់១ដប, វ៉ាយហ្វាយ និង កន្លែងដាក់ជើងបានយ៉ាងងាយស្រួល។ ពួកគេមានរៀបចំដាក់វាំងននត្រឹមត្រូវ ប៉ុន្តែរថយន្តក្រុងគឺមានអាយុយ៉ាងហោចណាស់ ៤០ ឆ្នាំ។ ទោះយ៉ាងណា ខ្ញុំទើបតែបានបញ្ចប់វគ្គបណ្តុះបណ្តាលមួយសប្តាហ៍ជាមួយនឹងជំហានដំបូង។ពួកគេបានពិភាក្សាផ្ទាល់ជាមួយនឹងតម្រូវការរបស់បុរសដែលរួចផុតពីការរំលោភបំពានផ្លូវភេទ និងអ្នកគាំទ្ររបស់ពួកគេ។នេះរួមបញ្ចូលទាំងការបង្ហាញដោយផ្ទាល់ពីភាពខុសគ្នានៃសង្គមកិច្ច និងការផ្តល់សេវាគាំទ្រសម្រាប់ក្មេងប្រុស និងក្រុមគ្រួសាររបស់ពួកគប្រកបដោយគុណភាពខ្ពស់ ហើយវគ្គបណ្តុះបណ្តាលនេះមានតែមួយគត់ដែលធ្វើការផ្តល់សេវាគាំទ្រដល់បុរស។ អ្វីដែលឲ្យខ្ញុំជក់ចិត្តបំផុតនោះគឺខ្ញុំបានស្តាប់អ្នកធ្វើបទបង្ហាញ ហើយអ្នកសម្របសម្រួលមានចំណេះដឹងខ្ពស់ និងបានបង្កើតវគ្គបណ្តុះបណ្តាលដែលមានតែមួយគត់ ផ្តល់ការបង្រៀននិងការផ្តល់ការគាំទ្រដល់ឱកាសដែលត្រូវបានរៀបចំឡើងដើម្បីបំពេញតាមតម្រូវការរបស់បុគ្កលិកសង្គមកិច្ចនិងអ្នកផ្សេងទៀតដែលកំពុងធ្វើការជាមួយជនរងគ្រោះនិងអ្នកដែលរួចផុតពីគ្រោះថ្នាក់។ ខាងក្រោមនេះជាចំនុចសំខាន់ទាំង៣ដែលខ្ញុំបានរៀនពីវគ្គបណ្តុះបណ្តាល៖ ១. ការស្គាល់អំពីខ្លួនឯង – បង្កើនការយោគយល់គ្នាគឺល្អប្រសើរសម្រាប់ការទំនាក់ទំនងជាមួយនឹងអតិថិជនរបស់អ្នក។ ២. ប្រភេទផ្សេងៗនៃការឆ្លើយតបទៅនឹងការប្រើនៅក្នុងការផ្តល់ការប្រឹក្សាតាមរយៈការប្រើភាសាកាយវិការ សំឡេង ពាក្យកាត់, បញ្ជាក់ពីសំនួរ និងស្តែងពីអារម្មណ៏។ ៣.ដំណាក់កាលនៃការអភិវឌ្ឍផ្លូវភេទរបស់កុមារ។ ការយល់ដឹងដៃគូផ្លូវភេទ ទំនាក់ទំនងផ្លូវភេទ និងការអភិវឌ្ឍការយល់ដឹងពីបញ្ហាផ្លូវភេទដើម្បីឲ្យបានយល់កាន់តែប្រសើរពីបទពិសោធន៍របស់ភាគីម្ខាងទៀតជាមួយនឹងការរំលោភបំពាន ឬការកេងប្រវ័ញ្ចផ្លូវភេទ។ ខ្ញុំបានប្រើប្រាស់ចំនេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលនេះដើម្បីជួយទៅដល់មជ្ឈមណ្ឌលធនធានស្ត្រីដើម្បីឱ្យយល់កាន់តែប្រសើរជាងមុនពីភាគីដែលបានជួបប្រទះការរំលោភបំពាននិងការកេងប្រវ័ញ្ចផ្លូវភេទ។ ខ្ញុំនឹងព្យាយាមបង្កើនការយោគយល់ ការស្តាប់ ការសង្កេត ការសួរ និងការឆ្លើយតបរបស់ខ្ញុំទៅកាន់អតិថិជនរបស់ខ្ញុំ។ ខ្ញុំក៏បានឆ្លុះបញ្ចាំងពីការគិតអំពីការជឿជាក់ដូចគ្នាទាក់ទងទៅនឹងការរំលោភបំពានផ្លូវភេទលើក្មេងប្រុស។ជាមួយនឹងវគ្គបណ្តុះបណ្តាលជំហានដំបូងនេះ យើងនឹងសម្លឹងមើលឲ្យលម្អិតពេលក្រោយនូវជំនឿមួយចំនួនដែលទាក់ទងទៅនឹងការរំលោភបំពានផ្លូវភេទក្មេងប្រុសក្នុងប្រទេសកម្ពុជា និងប្រៀបធៀបពួកគេទៅនឹងព័ត៌មានពិត និងត្រឹមត្រូវ។ ចំនែកអ្វីដែលខ្ញុំបានយល់ឃើញពីទីក្រុងភ្នំពេញគឺ ជារាជធានីនៅតែរក្សាបាននូវភាពទាក់ទាញ ជាមួយនឹងភាពសម្បូរណ៏រុងរឿងដើម្បីទស្សនា។ មានតំបន់កំសាន្តដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យចាប់អារម្មណ៍។ក្រៅពីព្រះបរមរាជវាំង, មានវត្តប្រាក់, សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមានផ្សាដែលជាកន្លែងលក់ចម្លាក់គំនូរសូត្រប្រាក់ត្បូង និងសូម្បីតែវត្ថុបុរាណផ្សេងៗ។ តំបន់ទាំងមូលរួមទាំងជាយរាជធានីភ្នំពេញគឺធំប្រហែល ៣៧៦ គីឡូម៉ែត្រការ៉េ។ ហើយបច្ចុប្បន្ននេះមានប្រជាជនចំនួន ២.០០៩.២៦៤...